ត្រូវចាំទុកណា គ្មានអ្នកណាមានតួនាទីត្រូវជួយយើងទេ

រដូវក្តៅ ពិតជាក្តៅណាស់ ក្មេងៗជាច្រើននាក់បាននាំគ្នាទៅលេងជាមួយគ្នា ទៅដល់ទន្លេ អង្គុយដាក់ជើងចូលក្នុងទឹក ចៃដន្យពេលនោះស្បែកជើងរបស់ ខេមរី បានរសាត់អណ្តែតទៅបាត់ ហើយនៅតាមផ្លូវដើរត្រឡប់មកផ្ទះវិញ នៅផ្ទៃផ្លូវពិតជាក្តៅណាស់ ហើយត្រូវដើរឆ្ងាយទៀត ដូចនេះ ខេមរី ក៏សុំអោយមិត្តភក្តិជួយ តែគ្រប់គ្នាមានស្បែកជើងតែម្នាក់មួយគូរប៉ុណ្ណោះ ខេមរីថ្នាំថ្នាក់ចិត្តជាខ្លាំង ព្រោះគេជាមនុស្សចូលចិត្តចាំអោយអ្នកផ្សេងជួយ ដោយគ្រប់គ្រា គ្រាន់តែគេធ្វើកាយវិការងង៉ក់បន្តិច ក៏និងមានមនុស្សជួយគេភ្លាម តែគ្រានេះ មិនដូចពេលសព្វដង ទើបគេគិតថា មិនភក្តិរបស់គេគ្រប់គ្នាប្រើការមិនបានទេ មិនចេះជួយយកអាសារគ្នា។

ពេលដែលគេកំពុងអន់ចិត្តនោះ វិសាលបានយកស្បែកជើងខ្លួនឯងទៅគេមកអោយ ខេមរី ពាក់ហើយទ្រាំដើរបន្តទៅទៀត ខេមរីអរគុណ វិសាល ហើយវិសាលក៏ប្រាប ខេមរី ថា " ឯងត្រូវចាំទុកណា គ្មានអ្នកណាមានតួនាទីត្រូវជួយឯងទេ ដែលខ្ញុំជួយឯងនេះ ព្រោះយើងជាមិត្តភក្តិនិងគ្នា ហើយបើទោះជាខ្ញុំមិនជួយក៏មិនខុសដែរ " ខេមរីចងចាំពាក្យសំដីរបស់វិសាល ចាប់ពីពេលនោះមក ខេមរីក៏ចេះជួយយកអាសារមិត្តភក្តិ ហើយជួយដោយសេចក្តីពេញចិត្តទៀតផង ជានិច្ចជាកាល ដែលយើងគ្រប់គ្នាតែងតែរំពឹងអោយអ្នកផ្សេងមកជួយយើង ពីដំបូងៗ យើងក៏រីករាយនៅពេលដែលគេជួយ តែយូរៗទៅយើងនិងធ្លាប់ ធ្លាប់ខ្លួនដោយសារតែគេធ្វើល្អដាក់យើង ដែលប្រៀបដូចជាតួនាទីរបស់គេ ដែលគេត្រូវតែធ្វើល្អជាមួយយើង ហើយប្រសិនបើថ្ងៃមួយ គេមិនបានធ្វើល្អជាមួយយើង នោះយើងនិងអន់ចិត្ត ខឹងគេ តែជាក់ស្តែងនោះ មិនមែនមកពីមិនបានធ្វើល្អដាក់យើងទេ តែព្រោះមកពីយើងរំពឹង និងទាមទារអោយគេធ្វើល្អដាក់យើងខ្លាំងពេក ហើយក៏ទំលាប់ខ្លួននិងការទទួលតែម្យ៉ាង ហើយក៏ភ្លេច បុណ្យសាគុណ ភាពរំភើពរីករាយ និងគុណបំណាច់របស់គេ.

Source: La Lune

Comments