មានហាងលក់នំប៉ាវមួយកន្លែងដំណើរការល្អ ហើយលក់ដាច់ណាស់
មានអតិថិជនចូលពេញៗរាល់ថ្ងៃ តែដល់ថ្ងៃមួយមានអ្នកសុំទានម្នាក់
ស្លៀកពាក់សំលៀកបំពាក់ដាច់រញ៉េរញ៉ៃហើយប្រលាក់ប្រឡូក សុខប្រម៉ុកពេញខ្លួន បានដើរមកដល់មាត់ទ្វារហាងនំប៉ាវ ធ្វើអោយអតិថិជនជាច្រើន នាំគ្នាបិតច្រមុះ
អ្នករត់តុនៅក្នុងហាងក៏ចេញមកស្តីអោយ ហើយដេញអ្នកសុំទាននោះចេញអោយផុតពីហាង តែអ្នកសុំទាននោះក៏និយាយថា '' បងអើយខ្ញុំមិនមែនមកសុំទានទេ តែខ្ញុំុំមកទិញនំប៉ាវ " អ្នកសុំទាននិយាយបណ្ណើរដកលុយរាយៗម្តងមួយៗ មករាប់ហុចអោយអ្នករត់តុបណ្ណើរ
អ្នករត់តុមានអារម្មណ៍ថាធុញទ្រាន់ជាមួយនិងអ្នកសុំទាននោះណាស់ ក៏ប្រើកំលាំងបាយ វាសដៃអ្នកសុំទាននោះ ហើយលុយក៏ខ្ទាតខ្ចាយពេញផ្លូវ អ្នកសុំទានតក់ស្លុត ក៏ប្រញ៉ាប់រើសលុយពីដីមកវិញ តែរាប់ហើយរកយ៉ាងណាក៏លុយគាត់បានបាតទៅមួយសន្លឹកដដែល
"លុយ ១សន្លឹកនេះលោកធ្វើជ្រុះមែនទេ ???"
អ្នកសុំទានងើយមុខមើល ក៏ឃើញថាជាថៅកែម្ចាស់ហាង គេក៏មិនហានសូម្បីតែទទួលលុយពីថៅកែមកវិញ ហើយក៏បំរុងនិងរត់គេចដោយភាពតក់ស្លុត តែក៏ត្រូវថៅកែហៅអោយឈប់ ព្រមទាំងនិយាយថា " សូមស្វាគមន៍ លោកដែលបានមកទិញនំនៅហាងយើង !!! តើលោកចង់បាននំប៉ាវសាច់អ្វីដែរ ??? " អ្នកសុំទាន់ក៏ឈប់ឆ្ងក់មួយសន្ទុះ ទើបឆ្លើយតបត្រលប់ទៅវិញថា " ខ្ញុំចង់បាននំប៉ាវស្នូលសាច់ជ្រូកមួយ " " សូមមេត្តាចាំបន្តិច " ហើយថៅកែក៏យកនំប៉ាវពីឆ្នាំងចំហុយក្តៅៗហុចទៅអោយអ្នកសុំទានយ៉ាងអោយលំទោន ហើយបែរទៅសួរអ្នករត់តុដែលជាកូនឈ្នួលថា " នេះជាវិធីស្វាគមន៏អតិថិជនរបស់ឯងមែនទេ ??!?!!! " " តែគេជាអ្នកសុំទានម្នាក់ " អ្នករត់តុខំរៀបរាប់ឆ្លើយ " ទោះគេជាអ្នកសុំទាន គេជាអតិថិជនរបស់យើង ខ្ញុំដេញឯងចេញថ្ងៃនឥឡូវនេះហើយ !!!! " ថៅកែនិយាយទៅកាន់អ្នករត់តុ ក្រោយពីនោះមករឿងដែលធ្វើអោយអ្នកនៅក្នុងហាង ចម្លែកចិត្តជាងនេះគឺ ថៅកែអោយអ្នកសុំទានម្នាក់នោះ មកធ្វើជាកូនឈ្នួលរត់តុវិញម្តង ហើយក្រោយពេលដែលអ្នកសុំទានម្នាក់នោះ ងូតទឹកជំរះរាងកាយបានស្អាតបាត បានបង្ហាញពីភាពស្រស់សង្ហារដែលគេមានដែលមិនគួរអោយជឿរ ហើយថែមទាំងឩស្សាហ៍ព្យាយាមធ្វើការទៀតផង ដែលក្រោយមកក៏បានក្លាយជាជំនួយការថៅ តមកមានអ្នកមកសួរថៅកែដោយចម្ងល់ថា " ហេតុអ្វីបានជាថៅកែ អាចដឹងមុនថាអ្នកសុំទានម្នាក់ហ្នឹងគឺជាមាសសុទ្ធរបស់ថៅកែ ??? " ថៅកែក៏ឆ្លើយតបទៅវិញថា " គេគឺជាមនុស្សគោរពខ្លួនឯង ការដែលមិនគោរពអ្នកដទៃ គឺមានន័យថាមិនគោរពខ្លួនឯង ហើយមានតែមនុស្សដែលគោរពខ្លួនឯងប៉ុណ្ណោះ ទើបមិនគោរពការងារដែលខ្លួនឯងធ្វើ"
ប្រភព៖ La Lune

Comments
Post a Comment