នៅក្នុងយុគសម័យព័ត៌មានវិទ្យានាសតវត្សទី ២១ នេះ មានចំណេះដឹង និង ជំនាញជាច្រើនដែលសិស្សនិស្សិតខិតខំប្រឹងប្រែងរៀនសូធ្យ និង ទន្ទេញរាប់សិបឆ្នាំដើម្បីអាចក្លាយទៅជាមនុស្សពូកែ ឬ ប៉ិនប្រសព្វនៅក្នុងការដឹកនាំជីវិតខ្លួនឯង ដឹកនាំគ្រួសារនិងសហគមន៍ និង ដឹកនាំសង្គមជាតិ និង ពិភពលោកទាំងមូល ។ ចំណេះ និង ជំនាញរាប់រយពាន់ទាំងនោះ ខ្លះមានប្រយោជន៍ ខ្លះលែងមានប្រយោជន៍ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ញាជាច្រើននៅក្នុងសង្គម មនុស្ស ។ ចំណេះវិជ្ជាខ្លះត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរ ឬសៀវភៅរាប់លានក្បាល សម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រនិងបន្តអនុវត្តបន្តទៀត ។ ចំណេះវិជ្ជាខ្លះមិនត្រូវបានមនុស្សកត់ត្រាទុកក្នុងសៀវភៅទេ ប៉ុន្តែត្រូវបានមនុស្សមួយចំនួនរក្សាទុកក្នុងខួរក្បាលក្រោមរូបភាព ជាការចងចាំ និង បញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយដោយការបង្រៀនដោយផ្ទាល់មាត់ ។
១) ការគិតពិចារណាហ្មត់ចត់ និង ការដោះស្រាយបញ្ញា (CRITICAL THINKING AND PROBLEM SOLVING)
សម្តីរបស់អ្នកស្រី អែលឡឹន កុមាតា (Ellen Kumata) ជាទីប្រឹក្សារបស់ក្រុមហ៊ុន Fortune 200 ៖ “គំនិតដែលជឿថាអ្នកដឹកនាំកំពូលរបស់ក្រុមហ៊ុនមួយមានគ្រប់ចម្លើយ និង អាចដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនគេ គឺជាគំនិតហួសសម័យទៅហើយ ។ មនុស្សដែលធ្វើការកៀកកិតស្និទ្ធនឹងការងាររបស់គាត់ត្រូវតែមាន ជំនាញផ្នែកវិភាគយ៉ាងល្អល្អះ ។ អ្នកត្រូវតែល្អិតហ្មត់ចត់ ឧទាហរណ៍ ការធ្វើតេស្តពិសោធមើលការដៅស្មានរបស់អ្នក មិនត្រូវទទួលយកអ្វីៗដូចដែលគេបានប្រគល់មកឲ្យអ្នកនោះឡើយ មិនត្រូវចូលធ្វើការងារដោយយកគំនិតរបស់ខ្លួនទៅជាមួយថាអ្នកកំពុង ព្យាយាមបញ្ជាក់អះអាងថាជាមនុស្សពូកែឡើយ” ។
២) សហប្រតិបត្តិការឆ្លងបណ្តាញនិងការដឹកនាំដោយប្រើឥទ្ធិពល (COLLABORATION ACROSS NETWORKS AND LEADING BY INFLUENCE)
សម្តីរបស់លោក ម៉ាក ឆែន្តល័រ (Mark Chandler) ជាអនុប្រធាននិងជាមេធាវីរបស់ក្រុមហ៊ុន Cisco៖ “បញ្ហាចម្បងបំផុតដែលយើងមាននៅក្នុងក្រុមហ៊ុនទាំងមូលគឺការរកបាន មនុស្សដែលមានសមត្ថភាពអាចសម្តែងភាពដឹកនាំឆ្លងបណ្តាញ (គ្រប់វិស័យ) ។ ភាសាដែលយើងនិយាយដដែលៗ (មន្ត) នោះគឺថា អ្នកត្រូវដឹកនាំដោយប្រើឥទ្ធិពល ជាជាងការប្រើសិទ្ធិអំណាច ។ ”
៣) ភាពរហ័សរហួន និង លទ្ធភាពបត់បែន (AGILITY AND ADAPTABILITY)
សម្តីរបស់លោក ខ្លេ ផាកឃ័រ (Clay Parker) ជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមីនៃក្រុមហ៊ុន BOC Edwards៖ “ខ្ញុំបានមកធ្វើការងារទីនេះអស់រយៈពេល ៤ ឆ្នាំ ហើយរៀងរាល់ឆ្នាំយើងបានកែប្រែជាមូលដ្ឋាននូវរបៀបចាត់ការរបស់ ក្រុមហ៊ុន ព្រោះតែការប្រែប្រួលឥតឈប់ឈរនៃវិធីធ្វើជំនួញ ។ ខ្ញុំអាចធានាអះអាងថា ការងារដែលខ្ញុំត្រូវជួលបុគ្គលណាម្នាក់ឲ្យមកធ្វើនោះនឹងត្រូវ តែផ្លាស់ប្តូរដែរ ឬក៏អាចថា ការងារនោះឈប់មានទៀតហើយនៅពេលអនាគត ដូច្នេះនេះហើយជាហេតុផលបញ្ជាក់ថា លទ្ធភាពបត់បែន និង ជំនាញខាងការរៀនសូត្រវិជ្ជាថ្មីៗទៀតមានសារៈសំខាន់ជាងជំនាញ បច្ចេកទេសទាំងឡាយ ។ ”
៤) គំនិតផ្តួចផ្តើម និង សហគ្រិនភាព (INITIATIVE AND ENTREPRENEURSHIP)
សម្តីរបស់លោក ម៉ាក មែដដក្ស (Mark Maddox) ជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Unilever Foods North America ៖ “សម្រាប់បុគ្គលិកផ្នែកផលិតកម្មនិងច្នៃម៉ូត (ជាបុគ្គលិកធ្វើការយកប្រាក់ម៉ោង) យើងត្រូវការមនុស្សដែលចេះដឹកនាំខ្លួនឯងឲ្យអាចធ្វើការងារសម្រេច តាមគោលដៅ ពោលគឺពួកគេជាមនុស្សដែលអាចរកឃើញដំណោះស្រាយប្រកបដោយភាព ច្នៃប្រតិដ្ឋចំពោះបញ្ហាផ្សេងៗដែលពិបាកដោះស្រាយនិងទាមទារការតស៊ូ ដើម្បីសម្រេច ។”
៥) ទំនាក់ទំនងដោយការនិយាយនិងការសរសេរប្រកបដោយប្រសិទ្ធភាព (EFFECTIVE ORAL AND WRITTEN COMMUNICATION)
សម្តីរបស់អ្នកស្រី អែន្នម៉ារី នៀល (Annmarie Neal) អនុប្រធានផ្នែកគ្រប់គ្រងទេពកោសល្យនៃក្រុមហ៊ុន Cisco Systems ៖ “ជំនាញដ៏ធំបំផុតដែលមនុស្សជាច្រើនខ្វះខាតនោះគឺ លទ្ធភាពដើម្បីទាក់ទងគ្នា ទាំងខាងការបង្ហាញគំនិតដោយការសរសេរនិងដោយការនិយាយ ។ នោះគឺជាបញ្ហាដ៏ធំមួយរបស់យើង ។ ”
៦) ការទាញយកនិងការវិភាគព័ត៌មាន (ACCESSING AND ANALYZING INFORMATION)
សម្តីរបស់លោក ម៉ៃឃ៍ សាំម័រស៍ (Mike Summers) ជាអនុប្រធានផ្នែកគ្រប់គ្រងទេពកោសល្យពិភពលោករបស់ក្រុមហ៊ុន Dell ៖ “សព្វថ្ងៃមានព័ត៌មានច្រើនលើសលប់ ហើយនោះប្រហែលជាព័ត៌មានដ៏ច្រើនសន្ធឹកពេក ហើយប្រសិនបើមនុស្សជាច្រើនមិនបានត្រៀមខ្លួនដើម្បីយកព័ត៌មានទាំង នោះមករៀនចំដាក់តាមលំដាប់លំដោយឲ្យមានប្រយោជន៍ទេ វាស្ទើរតែបង្កឲ្យមនុស្សទាំងនោះគាំងស្ទះមិនអាចបោះជំហានដើរទៅ មុខមិនរួច ។ ”
៧) ការចង់ដឹង និង ការស្រមើស្រមៃ (CURIOSITY AND IMAGINATION)
សម្តីរបស់លោក ម៉ៃឃឹល យុង (Michael Jung) ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន McKinsey and Company ៖ “គំនិតចាស់គំរិលរបស់ពួកយើងគឺថា ការងារទាំងឡាយត្រូវបានកំណត់ច្បាស់លាស់ដោយនិយោជក (អ្នកជួលបុគ្គលិក) ហើយចំណែកឯបុគ្គលិកវិញត្រូវតែធ្វើការងារអ្វីក៏ដោយដែលនិយោជកដាក់ ឲ្យធ្វើ… ប៉ុន្តែតាមការពិត អ្នកមានបំណងចង់ឲ្យបុគ្គលិករកឃើញការបកស្រាយមួយដែលអ្នកចូលចិត្ត ពោលគឺបុគ្គលិកនាំយកគំនិតផ្ទាល់ខ្លួនថ្មីៗមកបញ្ចូលបន្ថែមដល់ កន្លែងធ្វើការងារ នោះគឺជាធាតុច្នៃប្រតិដ្ឋដ៏សំខាន់ ។ ”
ប្រភព៖
https://80reansot.wordpress.com/
http://www.tonywagner.com/7-survival-skills
http://asiasociety.org/seven-skills-students-need-their-future

Comments
Post a Comment