លោកអ្នកប្រហែលជាធ្លាប់ឮឈ្មោះស្ថាប័ន Guinness ច្រើនដងមកហើយ ព្រោះជាទូទៅរឿងរ៉ាវប្លែកៗនានានៅលើពិភពលោកត្រូវបានកត់ត្រាចូលទៅក្នុងបញ្ជីរបស់ស្ថាប័នមួយនេះ។ មុនពេលមានឈ្មោះនៅក្នុងបញ្ជីកំណត់ត្រាពិភពលោក គេទាមទារឲ្យបំពេញលក្ខខណ្ឌជាច្រើន ពិសេសគឺមានតែមួយលើលោក។
នំអន្សមយក្សមានទម្ងន់ប្រមាណជាង ៤តោន ក្រោយពីចម្អិនអស់រយៈពេល ៤៥ម៉ោង ត្រូវចៅក្រមវាយតម្លៃអន្តរជាតិរបស់ស្ថាប័ន Guinness ទទួលស្គាល់ថាជានំអន្សមធំជាងគេលើលោកកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ នំអន្សមនេះ ត្រូវបានចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយក្រុមមេចុងភៅខ្មែរ និងកូនកាំបិតចំនួន ១០០នាក់។
តួអក្សរខ្មែរដែលស្ថាប័ន Guinness ទទួលស្គាល់មានទាំងអស់ ៧៤តួ (បច្ចុប្បន្នមិនប្រើទាំងអស់ទេ) ច្រើនលើសអក្ខរក្រមប្រទេសដទៃទៀតក្នុងលោក។
ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់កាន់មុខតំណែងជាច្រើនដូចជា៖
ឆ្នាំ១៩៤១ ដល់១៩៥៥ ជាព្រះមហាក្សត្រ
ឆ្នាំ១៩៥៥ ដល់១៩៦៦ ជានាយករដ្ឋមន្ត្រី
ឆ្នាំ១៩៦០ ដល់១៩៧០ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៧០ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៧៦ ជាប្រធានាធិបតី
ឆ្នាំ១៩៨២ ដល់១៩៨៨ ជាប្រធានាធិបតីនិរទេស
ឆ្នាំ១៩៨៩ ដល់១៩៩១ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
ឆ្នាំ១៩៩១ ដល់១៩៩៣ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ឡើងគ្រងសម្បត្តិជាលើកទី២ រហូតដល់ដាក់រាជ្យសម្បត្តិក្នុងឆ្នាំ២០០៤
អំឡុងពេលរដូវវស្សា ទឹកទន្លេមេគង្គនៃប្រទេសកម្ពុជាជាប់ព្រំដែនឡាវ បានច្រាលឡើង ២០ដង ដែលចាល់ទឹកលាតសន្ធឹងដូចជាកូនសមុទ្រតូចមួយក្នុងទំហំ ពី១០ ទៅ ១៤គីឡូម៉ែត្រ។ អត្រាលំហូរទឹកនៅតំបន់នេះ ស្មើនឹង ២ដងនៃទឹកធ្លាក់ Niagara នៅចន្លោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងមួយនាទី ទឹកប្រមាណ ១០លានម៉ែត្រគីប ហូរខ្លាំងដូចរន្ទះចាក់ខ្វាត់ខ្វែងតាមចន្លោះកោះនានា។
អណ្ដើកទឹកសាប ដែលមានកំណើតនៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា (Pelochelys cantorii) បានចំណាយពេល ៩៥ភាគរយនៃជីវិតរស់នៅក្រោមខ្សាច់បាតទន្លេ រង់ចាំចំណីអាហារទៅជិតមាត់។ អណ្ដើកកម្ជិលនេះឡើងលើផ្ទៃទឹកត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីដកដង្ហើម។
សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។
Source: Guinness
១. រាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមច្រើនបំផុត
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ មនុស្សចំនួន ២០១៥នាក់ បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប បំបែកកំណត់ត្រាពិភពលោកចាស់ដែលកាន់កាប់ដោយប្រទេសអូស្ត្រាលីកាលពីឆ្នាំមុនក្នុងចំនួនអ្នកចូលរួម ១១៥០នាក់។២. នំអន្សមធំបំផុត
៣. មានតួអក្សរច្រើនបំផុត
តួអក្សរខ្មែរដែលស្ថាប័ន Guinness ទទួលស្គាល់មានទាំងអស់ ៧៤តួ (បច្ចុប្បន្នមិនប្រើទាំងអស់ទេ) ច្រើនលើសអក្ខរក្រមប្រទេសដទៃទៀតក្នុងលោក។
៤. ព្រះមហាក្សត្រ ដែលធ្លាប់កាន់តំណែងច្រើនបំផុត
ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់កាន់មុខតំណែងជាច្រើនដូចជា៖
ឆ្នាំ១៩៤១ ដល់១៩៥៥ ជាព្រះមហាក្សត្រ
ឆ្នាំ១៩៥៥ ដល់១៩៦៦ ជានាយករដ្ឋមន្ត្រី
ឆ្នាំ១៩៦០ ដល់១៩៧០ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៧០ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៧៦ ជាប្រធានាធិបតី
ឆ្នាំ១៩៨២ ដល់១៩៨៨ ជាប្រធានាធិបតីនិរទេស
ឆ្នាំ១៩៨៩ ដល់១៩៩១ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
ឆ្នាំ១៩៩១ ដល់១៩៩៣ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ឡើងគ្រងសម្បត្តិជាលើកទី២ រហូតដល់ដាក់រាជ្យសម្បត្តិក្នុងឆ្នាំ២០០៤
៥. ទឹកច្រាលឡើងលឿនបំផុត
អំឡុងពេលរដូវវស្សា ទឹកទន្លេមេគង្គនៃប្រទេសកម្ពុជាជាប់ព្រំដែនឡាវ បានច្រាលឡើង ២០ដង ដែលចាល់ទឹកលាតសន្ធឹងដូចជាកូនសមុទ្រតូចមួយក្នុងទំហំ ពី១០ ទៅ ១៤គីឡូម៉ែត្រ។ អត្រាលំហូរទឹកនៅតំបន់នេះ ស្មើនឹង ២ដងនៃទឹកធ្លាក់ Niagara នៅចន្លោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងមួយនាទី ទឹកប្រមាណ ១០លានម៉ែត្រគីប ហូរខ្លាំងដូចរន្ទះចាក់ខ្វាត់ខ្វែងតាមចន្លោះកោះនានា។
៦. អណ្ដើកទឹកសាបដែលខ្ជិលជាងគេលើលោក
អណ្ដើកទឹកសាប ដែលមានកំណើតនៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា (Pelochelys cantorii) បានចំណាយពេល ៩៥ភាគរយនៃជីវិតរស់នៅក្រោមខ្សាច់បាតទន្លេ រង់ចាំចំណីអាហារទៅជិតមាត់។ អណ្ដើកកម្ជិលនេះឡើងលើផ្ទៃទឹកត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីដកដង្ហើម។
៧. សំណង់ឧទ្ទិសសាសនាធំបំផុត
សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។
៨. The Only Non-Professionals to Have Won Oscars
Dr. Haing S. Ngorកូនកាត់ខ្មែរអាមេរិក ជាអ្នកនិពន្ធនិងជាក៏ជាអ្នកសម្តែង។ គាត់បានទទួលពានរង្វាន់ Oscar តារាសម្តែងល្អបំផុតសម្រាប់ការសម្តែងនៅក្នុងខ្សែភាពយន្តដែលមានចំណង ជើងវាលពិឃាដ។ រឿង និងការសម្តែងគឺពិតជារំភើប និងឈឺចាប់ណាស់ ដែលគាត់បានឈ្នះពានរង្វាន់អូស្កាជាមួយនឹងកំណត់ត្រាពិភពលោកហ្គីណេស។
Source: Guinness
Comments
Post a Comment