វិធីសាស្រ្តបង្ក្រាប និងធ្វើស៊ីប្រពន្ធកាច

1* នាងចង់ញ៉ាំអីទិញអោយនាងញ៉ាំទៅ ញ៉ាំរហូតដល់កាល់ឡូរីឡើងខ្ពស់ ខ្លាញ៉កកក្នុងសសៃឈាម មិនយូរប៉ុន្មានអាយុត្រឹម 50ឆ្នាំពិតជាស្លាប់ហើយ

2* បើនាងចង់បានគ្រឿងពេជ្រក៏ទិញអោយទៅ បើមិនត្រូវចោរផ្លន់ ក៏ពន្លឺពេជ្រវាចាំងចូលភ្នែកពីមួយថ្ងៃទៅមួយថ្ងៃ មិនយូរប៉ុន្មានភ្នែកនាងនិងខ្វាក់ ដល់ពេលខ្វះយកទៅផ្លុងចោលត្រង់ណាក៏បាន ដឹងតែមិនអាចរកផ្លូវរកយើងឃើញទេ

3* បើនាងចង់ទៅដើរលេងក៏នាំនាងទៅ វាត្រូវតែមានមួយកន្លែងដែល ដែលធ្វើអោយនាងដើរដួលបោកក្បាលមិនខាន



4* ការងារក្នុងផ្ទះកុំអោយនាងធ្វើ យើងត្រូវដណ្តើមនាងមកធ្វើអោយអស់ កុំទុកឰឱកាសអោយនាងបានហាត់ប្រាណខ្លះ តែបន្តិចទៀតសុខភាពនិងទន់ខ្សោយឈឺស្លាប់មិនខាន

5* ត្រូវនាំនាងទៅពេទ្យអោយញឹកបន្តិចកុំអោយនាងរអ៊ូ សាកគិតមើលមើល៍ អ្នកដែលមិនសូវទៅរកពេទ្យមិនសូវឈឺទេ តែអ្នកដែលទៅរកពេលញ៉ឹកញាប់រស់មិនសូវបានយូរទេ

6* នាងចង់ជិះឡានក៏ទិញឡានអោយនាងទៅ កាន់តែថ្លៃកាន់តែល្អ ម៉ាស៊ីនវាខ្លាំង បើកបរបានលឿន ភាគរយនៃការប្រឈមមុខនិងគ្រោះថ្នាក់ក៏ខ្ពស់

7* ប្រាក់ខែបើកបានប៉ុន្មានអោយនាងអោយអស់ទៅ ព្រោះថាអ្នកណាក៏ដឹងដែរថាលុយគឺជាបណ្តុំនៃមេរោគគ្រប់ប្រភេទ យើងបានប្រគល់មេរោគទាំងនោះអោយទៅនាង មិនយូរប៉ុន្មាននាងកើតរោគស្លាប់

8* ធ្វើផ្ទះអោយធំ អោយទូលាយ ពេលដែលដើរពីបន្ទប់មួយទៅបន្ទប់មួយអោយនាងដើរអោយហត់ ស្រួលមិនស្រួលដាច់ខ្យល់ស្លាប់នៅពេលដើរក៏ថាបាន

9* ព្រឹកល្ងាចថ្វាយបង្គំនាងរាល់ថ្ងៃ នាងនិងមានអាយុខ្លី 

10* ស្រលាញ់នាងអោយខ្លាំង ព្រោះមានពាក្យមួយពោលថា ទីណាមានស្នេហាទីនោះមានទុក្ខ បើស្រលាញ់ខ្លាំង ទុក្ខក៏ខ្លាំង ពេលទុក្ខខ្លាំងហើយនិងឈឺឆាប់ស្លាប់ជាក់មិនខាន

Source: La Lune

Comments