នេះគឺជារឿងរ៉ាវស្នេហារបស់កំលោះក្រមុំមួយគូរ
តាំងតែពីដំបូងមក គ្រួសាររបស់យុវតីម្នាក់នោះតែងតែរារាំងនាងមិនអោយទាក់ទងជាមួយប្រុសកំលោះដែលត្រូវជាសង្សាររបស់នាងទេ
ដោយបានប្រាប់នាងថា
" នៅផ្ទះរបស់ប្រុសកំលោះម្នាក់នោះក្រលំបាក ឋានៈតូចទាបមិនអាចប្រៀបស្មើគ្រួសារនាងបានទេ
បើនាងចចេសចង់ទៅរស់នៅជាមួយនិងកំលោះម្នាក់នោះ និងត្រូវទ្រាំស៊ូលំបាកអស់មួយជីវិត "
ការដាក់សំពាធ និងកាបសង្កត់ពីគ្រួសាររបស់នាងតែងតែធ្វើអោយនាងមានអារម្មណ៍មិនល្អជានិច្ច ហើយតែងតែឈ្លោះជាមួយនិងកំលោះម្នាក់នោះជាញឹកញ៉ាប់
យុវតីម្នាក់នោះនាងស្រលាញ់ប្រុុសកំលោះនោះណាស់ ហើយនាងតែងតែសួរប្រុសកំលោះនោះជាញឹកញ៉ាប់ថា " បងស្រលាញ់អូនខ្លាំងប៉ុនណា ??? " តែប្រុសកំលោះម្នាកនោះជាមនុស្សដែលមិនពូកែនិយាយស្តី ធ្វើអោយនារីម្នាក់នោះខឹងប្រុសកំលោះម្នាក់នោះជាច្រើនលើក ច្រើនសារ
គួបផ្សុំជាមួយនិងពាក្យសំដីរបស់ឪពុកម្តាយនាង កាន់តែធ្វើអោយនារីម្នាក់នោះមានអារម្មណ៍មិនល្អជាប្រចាំ
ទើបប្រុសកំលោះម្នាក់នោះ ត្រូវបានក្លាយជាកន្លែងដែលនារីម្នាក់នោះ បញ្ចេញអារម្មណ៍មួម៉ៅដាក់គ្រប់ពេលដែលនាងអារម្មណ៍មិនល្អ
ហើយប្រុសកំលោះម្នាក់នោះក៏ព្រមស៊ូទ្រាំទទួលកំហឹងដែលនាងតែងតែជះមកគ្រប់ពេក ដោយមិនបានតបត ឬក៏ថាអីអោយនាងមួយម៉ាត់ឡើយ
ក្រោយពីនោះមកបុរសម្នាក់នោះបានរៀនចប់មហាវិទ្យាល័យ ហើយបានសំរេចចិត្តទៅរៀនបន្តនៅបរទេស តែមុននិងគេទៅ គេបានហាម៉ាត់ សុំនារីម្នាក់នោះរៀបការ " បងអាចជាមនុស្សដែលមិនពូកែនិយាយ សម្តីមិនផ្អែម តែដឹងថា បងស្រលាញ់អូនខ្លាំងណាស់
បើអូនយល់ព្រមទទួលបង បងនិងសន្យាថា បងនិងមើលថែ ការពារអូនអស់មួយជីវិត ហើយសំរាប់គ្រួសាររបស់អូន បងនឹងព្យាយាមធ្វើអោយពួកគេទទួលបង
រៀបការនិងបងបានទេ ??? "
នារីម្នាក់នោះក៏យល់ព្រម ហើយនៅទីបំផុត ដោយសេចក្តីព្យាយាមរបស់បុរសម្នាក់នោះក៏បានធ្វើអោយ ឪពុកម្តាយរបស់នាងក៏យល់ព្រមនិងមង្គលការរបស់ពួកគេទាំងពីរ
ពួកគេទាំងពីរនាកក៏បានផ្ជាប់ពាក្យនិងគ្នា មុននិងបុរសម្នាក់នោះត្រូវចេញទៅបរទេស
តមកបុរសម្នាក់នោះក៏ទៅរៀននៅបរទេសម្នាក់ឯង
ហើយនារីម្នាក់នោះ ក៏បានចេញធ្វើការនៅក្នុងប្រទេសធម្មតា បុរសម្នាក់នោះមិនអាចឆ្លៀតពេលដើម្បីត្រឡប់មកលេងជាមួយនារីម្នាក់នោះទេ កំឡុងដែលគេកំពុងសិក្សារ ព្រោះគេព្យាយាមត្បិតត្បៀតការចាយវាយ ដើម្បីអោយបានរឿនអោយចប់ ហើយចំណែកឯ នារីម្នាក់នោះវិញក៏មិនមានពេលវេលា ទៅរកបុរសម្នាក់បានដែរ ទើបទាំងពីរនាក់បានតែទាក់ទងគ្នាតាមទូរស័ព្ទ និងសំបុត្រ ទោះបីយ៉ាងណាក៏ដោយក៏ក្តីស្រលាញ់របស់ពួកគេ នៅតែស្ថិតថេរ មិនផ្លាស់ប្តូរបន្តិចសោះឡើយ ថ្ងៃមួយនារីម្នាក់នោះបានចេញពីផ្ទះ ទៅធ្វើការដូចសព្វដង កំឡុងពេលដើរទៅធ្វើការ មានឡានមួយបានស្ទុះសំដៅមករកនាង..... នៅពេលដែលនាងដឹងខ្លួនឡើងមក នាងឃើញឪពុកម្តាយរបស់នាងនៅក្បែរគ្រែដែលនាងដេក ទើបនាងដឹងខ្លួនថានាងបានជួយគ្រោះថ្នាកចរាចរណ៍ មានរបួសធ្ងន់ធ្ងរ សំណាងល្អដែលមិនប៉ះពាក់ដល់អាយុជីវិត ពេលនាងឃើញឪពុកម្តាយនាង យំសោកសៅមិនឈប់ នាងបានព្យាយាមហើបមាត់និយាយ គិតថាចង់លួងលោមឪពុកម្តាយនាង ពេលនោះហើយទើបនាងដឹងថា នាងមិនអាចនិយាយអ្វីចេញមកបានទេ សូម្បីមួយម៉ាត់ ទោះបីនាងព្យាយាមប្រឹងបញ្ចេញសំលេងអោយចេញមក តែក៏ធ្វើបានត្រឹមតែ ជាសំលេងខ្យលខ្សាវៗប៉ុណ្ណោះ ពេទ្យបានប្រាប់ថា គ្រោះថ្នាកនេះក្រៅពីបណ្តាលអោយនាងមានរបួសជើងហើយ គឺបានធ្វើអោយប៉ះទង្គិចដល់ខួរក្បាលនាងទៀតផង ហេតុដូចនេះនាងមិនអាចនិយាយអ្វីបានពេញមួយជីវិត ចាប់ពីពេលនោះមកនាងបានក្លាយជាមនុស្សគ រហូតមក ទោះបីនាងបានទទួលពាក្យលួងលោមពីឪពុកម្តាយរបស់នាងក្តី តែនាងមិនអាចឆ្លើយតបឬនិយាយអ្វីទៅកាន់ពួកគាត់វិញឡើយ នាងអស់សង្ឃឹមជាខ្លាំង នាងបានត្រឹមតែយំ មិនឈប់ទាំងយប់ទាំងថ្ងៃ ក្រោយពីចេញពីមន្ទីរពេទ្យ ហើយមកសំរាកនៅវិញ គ្រប់យ៉ាងក៏បានវិលត្រឡបដូចដើម លើកតែសំលេងទូរស័ព្ទក្នុងបន្ទប់នាងប៉ុណ្ណោះ ដែលបានក្លាយជាសុបិន្តដ៏អាក្រក់ ហើយសែនវេទនាសំរាប់នាង សំលេងទូរស័ព្ទរោរិ៍ ម្តងៗប្រៀបដូចជាកាំបិតដ៏មុតស្រួចចាក់ដោតចូលទៅក្នុងចិត្តនាង ភាពឈឺចាប់វេទនា ដែលនាងបានទទួលមិនអាចប្រាប់អោយបុរស់ម្នាក់នោះដឹងបាន ដោយមិនចង់អោយបុរសម្នាក់នោះឈឺចាប់ នាងបានសរសេរសំបុត្រព្រមទាំងផ្ញើរចិញ្ចៀនភ្ជាប់ពាក្យអោយបុរសនោះវិញ ដោយហេតុផលថា នាងមិនចង់ចាំ បុរសម្នាក់នោះទៀតទេ ប៉ុន្តែបុរសម្នាក់នោះនៅតែ ខលមក និងផ្ញើរសំបុត្រមិនឈប់ ហើយនាងក៏មិនដឹងជាធ្វើយ៉ាងម៉េចជាមួយសំលេងទូរស័ព្ទ និងសំបុត្រទាំងនោះបាន នាងបានត្រឹមតែបង្ហូរទឹកភ្នែក ពេញផ្ទៃមុខជារាងរាល់ថ្ងៃ ឪពុករបស់នាងមិនអាចទ្រាំមើលឃើញការឈឺចាប់របស់កូនដូចនេះតទៅទៀតបាន ទើបសំរេចចិត្តរើ ផ្ទះទៅនៅកន្លែងផ្សេងដោយសង្ឃឹមថា កូនស្រីរបស់ខ្លួននិងភ្លេចទុក្ខសោកទាងនេះបាន ហើយអាចរស់នៅដោយមានសេចក្តីសុខជាងនេះ ពេលដែលបានផ្លាស់ប្តូរមជ្ឈដ្ឋាននៃការរស់នៅហើយនាងក៏បានធូរស្បើយបន្តិច ហើយនាងបានរៀនភាសារកាយវិការរបស់មនុស្សគបន្តិចម្តងៗជំនួសភាសារនិយាយវិញ ហើយអ្វីៗគ្រប់យ៉ាងប្រៀបដូចជាការចាប់ផ្តើមជាថ្មីសំរាប់ជីវិតរបស់នាង ហើយនាងតែងតែប្រាប់ខ្លួនឯងមករហូតថា ត្រូវតែភ្លេចបុរសម្នាក់នោះអោយបាន ថ្ងៃមួយមិត្តភក្តិជិតស្និតរបស់នាងមកលេងនាង ហើយបានប្រាប់នាងថា បុរសម្នាក់នោះបានត្រឡប់មកវិញហើយ ហើយកំពុងតែស្វែងរកនាងគ្រប់ទីកន្លែង តែនាងបានសុំមិត្តភក្តិម្នាក់នោះថា កុំប្រាប់រឿងរបស់នាងអោយបុរសម្នាក់នោះដឹង ហើយអោយមិត្តភក្តិជួយនិយាយអោយបុរសម្នាក់នោះឆាប់ភ្លេចនាងចុះ ក្រោយពីនោះមកនាងក៏មិនដែលបានទទួលដំណឹងពីបុរសម្នាក់នោះទៀតឡើយ ពេលវេលាកន្លងផុតទៅជាងមួយឆ្នាំក្រោយពីពេលដែលនាងបានទទួលដំណឹងពីបុរសនោះ ស្រាប់តែថ្ងៃមួយមិត្តភក្តិជិតស្និតរបស់នាងបានមកប្រាប់នាងថា បុរសម្នាក់នោះជិតរៀបការហើយ ហើយគេបានសុំអង្វរអោយមិត្តភក្តិរបស់នាងយកធៀបការមកអញ្ជើញនាងផង នារីម្នាក់នោះក្រោយពីបានដឹងដំណឹងភ្លាម ក៏មានអារម្មណ៍សោកសៅជាខ្លាំង ទើបនាងបើកធៀបការនោះមើលទាំងញ៉ាប់ញ័រ តែបែរជាឃើញឈ្មោះកូនក្រមុំ គឺជាឈ្មោះរបស់នាងទៅវិញ ភ្លាមនោះនាងបានប្រញ៉ាប់ព្យាយាមសួរមិត្តភក្តិរបស់នាង ស្រាប់តែបុរសម្នាក់នោះក៏បង្ហាញខ្លួនមក នៅចំពីមុខរបស់នាងដោយប្រើភាសារកាយវិការរបស់មនុស្សគដែលចង់និយាយថា " ជាងមួយឆ្នាំកន្លងមកនេះ បងបានប្រើពេលវេលាទាំងនេះបង្គាប់អោយខ្លួនឯងហាត់រៀនភាសារកាយវិការអោយចេះ ដើម្បីមកប្រាប់អូនអោយដឹងថា បងមិនដែលភ្លេចសន្យារបស់យើងទាំងពីរនាក់សោះឡើយ សូមផ្តល់ឱកាសអោយបងបានធ្វើជាសំលេងរបស់អូន បងស្រលាញ់អូនណាស់ "
Source: La Lune

Comments
Post a Comment